ចង់ដឹងថា មានប្រជ្រុយនៅ កន្លែងណាល្អ ឬមិនល្អខ្លះ?
បរទេស៖ មានមនុស្សជាច្រើន មានជំនឿទៅលើ ទីតាំងរបស់ប្រជ្រុយ នៅលើមុខ និងដងខ្លួន ថាអាចបញ្ជាក់ពី បុគ្គលិកលក្ខណៈបុគ្គល និងវាសនា របស់ពួកគេបាន ហើយប្រសិនបើមាន ប្រជ្រុយចំទីតាំងមិនល្អ មិនថាលើមុខ ឬរាងកាយនោះទេ គេអាចនឹងកាត់ចោល ថែមទៀតផង។ ចង់ដឹងថា មានប្រជ្រុយនៅ កន្លែងណាល្អ ឬមិនល្អខ្លះ ហើយជាមនុស្ស បែបណានោះ សូមអានអត្ថបទ ខាងក្រោមទាំងអស់គ្នា៖ ១. ថ្ងាសស្តាំ៖ មានន័យថា មានគំនិត , មានភាពល្បីល្បាញ , និងភាពរុងរឿង ថ្កុំថ្កើង ២. ថ្ងាសឆ្វេង៖ ជាមនុស្សខ្ជះខ្ជាយ និងតែលតោល គ្មានទីពឹង ៣. ត្របកភ្នែក៖ មានន័យថា ជាមនុស្សមានសន្តិភាព មានទំនុកចិត្ត និងភាពទៀងត្រង់ ៤. ចិញ្ចើមស្តាំ៖ ជាមនុស្សមានសុភមង្គល និងឆាប់បាន រៀបអាពាហ៍ពិពាហ៍ ៥ ចិញ្ចើមឆ្វេង៖ មានភាពលំបាក និងការតស៊ូ ក្នុងជីវិត ៦. ត្រចៀក៖ ជាមនុស្សគ្មានមេត្តា ៧. ថ្ពាល់ស្តាំ៖ មានន័យថា មានសិទ្ធិ និងសុភមង្គល ជាពិសេសពេលរៀបការរួច ៨. ថ្ពាល់ឆ្វេង៖ មានភាពលំបាក និងការតស៊ូ ក្នុងជីវិត ៩. ឆ្អឹងថ្ពាល់៖ ជាមនុស្សទទួល បានជោគជ័យ , មានភាពរុងរឿង , និងមានសំណាងល្អ ១០. ជុំវិញមាត់៖ ជាមនុស្សដែលមាន ភាពត្រេកត្រអាល ១១. ចង្ការ៖ ជាមនុស្ស មានសុខភាពមិនល្អ ១២. ច្រមុះ៖ ជាមនុស្សដែល មានសំណាង...
Comments
Post a Comment