វិធីថែរក្សាសម្រស់ របស់អ្នកឲ្យ​​​ក្មេងជាងវ័យ


 វិធីថែរក្សាសម្រស់ របស់អ្នកឲ្យ​​​ក្មេងជាងវ័យដើមអម្ពិលមនុស្សគ្រប់រូប​​តែងតែ មានការខ្វាយខ្វល់ និងមាន​អារម្មណ៍ថា មិនសប្បាយចិត្ត នៅពេលមើល​​ឃើញ​ខ្លួន​ឯង មានស្នាម​ជ្រីវជ្រួញ មិនស្រស់ថ្លា។ដូច្នេះ​អត្ថបទ​មួយនេះ នឹងបង្ហាញ​​អ្នកអំពី វីធីងាយៗ មួយចំនួន ដើម្បីជួយ​ធ្វើ​ឲ្យសម្រស់ របស់អ្នកក្មេង​​ជាងវ័យ។១- អ្នកគួរតែរកពេលនិយាយ ឬជជែក​លេង​ជាមួយមិត្តភក្តិ ឬអ្នកជិត​ខាងរបស់អ្នកយ៉ាង​ហោច​ណាស់ឲ្យបាន១០​នាទី​ក្នុងមួយថ្ងៃ។២- សើចឲ្យបានញឹកញាប់ ព្រោះការសើច​​​អាចជួយបន្ថែម បរិមាណអ័រម៉ូន​ដល់សាច់ថ្ពាល់ ដែលជា​ប្រយោជន៏ ជួយ​ផ្តល់ភាពរឹងមាំ​​​ដល់រាងកាយ។៣-ឧស្សាហ៏សសេរឬកត់សំគាល់​​​​នូវទង្វើប្រចាំថ្ងៃរបស់ខ្លួនអ្នកដែរ​​ឧស្សាហ៍សសេរនិងកត់សម្គាល់​នូវអ្វី​ដែលខ្លួន​ឯងបានធ្វើ និងជួបប្រទះ​​រាល់ថ្ងៃបានសេចក្តីថា អ្នកនោះ​បាន​បញ្ចេញ និងបន្ធូរបន្ថយ​នូវ​ភាពតានតឹងនិងភាព​សោក​សៅ​នៅលើទំព័រសៀវភៅ​​អស់ទៅហើយ។៤-ការមើលទទូរទស្សន៍ នៅកន្លែង​ដេក​​របស់អ្នកជា​ឧបសគ្គមួយចំពោះការ​​ដេករបស់អ្នក ពីព្រោះការដាក់​​​តាំងទូរ​ទស្សន៍ ដោយមិនបាន​​​យកក្រណាត់ ឬអ្វីគ្របអាច​​​​ធ្វើឲ្យរលកម៉ាញេទិច (ជាតិមេដែក) ពីទូរទស្សន៍​​មក​រំខានដល់​ការដេក និង ស្រូបយក​កម្លាំង​​ក្នុងរាងកាយ របស់​​លោក​​អ្នកបាន​ទៀតផង។៥- ហាត់ធ្វើសមាធិ យ៉ាងហោច​​​​ណាស់ឲ្យបាន ៥នាទីក្នុង​​មួយថ្ងៃ។ សមាធិជា​​កត្តា​​សំខាន់ ក្នុងការប្រឆាំង​​​នឹងអារម្មណ៏​ពីខាងក្រៅមិនតែ​​ប៉ុណ្ណោះ​​សមាធិអាចជួយសម្រួល​​​​ដល់ដំនើរការនិងចង្វាក់បេះដូង​​​បានល្អជាប្រក្រតី។៦- ឧស្សាហ៏យកសរសៃ​​ខ្សែតូចៗ ដុសខាត់ធ្មេញ​​​ឲ្យបានរៀងរាល់ថ្ងៃ ដើម្បី​កម្ចាត់​​អាហារ ដែលសេសសល់​ពីការ​ដុស​នឹងច្រាស ព្រោះកម្ទេច​​អាហារទាំងនេះ ជាប្រភពនៃជំងឺ​​រលាកអញ្ចាញធ្មេញ និងពុកធ្មេញ ហើយធ្វើឲ្យមាត់​មានក្លិន​ស្អុយ​ទៀតផង។៧ -លើកជើងមកដាក់ស្មើ​​នឹងដើមទ្រូងរាល់ថ្ងៃមុន​​ពេលចូលគេង ដើម្បីជួយ​​សម្រួលដល់ ប្រព័ន្ធឈាម​រត់បានស្រួល និងស្មើល្អ៕





Comments

Popular posts from this blog

ចង់ដឹងថា មានប្រជ្រុយនៅ កន្លែងណាល្អ ឬមិនល្អខ្លះ?

ចង់ដឺងពីរបៀបធ្វើភ្លាសាច់គោមែនទេ?​​តោះរៀនធ្វើទាំងអស់គ្នា